(ព្រះសីហនុ)៖ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត MERCEDES-BENZ ប្រចាំនៅកម្ពុជា បានប្រកាសអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ទៅទស្សនាកម្មវិធី ដាក់តាំងបង្ហាញរថយន្តថ្មីៗ និងបើកបរសាកល្បងរថយន្តទំនើបៗ នៅស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចកែងរ៉ា ស្ថិតនៅលើផ្លូវជាតិលេខ៤ ទុលមុខនឹងស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ ។

ដើម្បីរីករាយនឹងការដាក់តាំងបង្ហាញរថយន្តថ្មីៗ និងបើកបរសាកល្បងរថយន្តទំនើបៗ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសាឆ្នាំ២០១៨ សូមអញ្ជើញយករថយន្តរបស់លោកអ្នក មកត្រួតពិនិត្យដោយឥតគិតថ្លៃ ពីអ្នកបច្ចេកទេសជាន់ខ្ពស់របស់ MERCEDES-BENZ ដោយក្រុមហ៊ុនមានគ្រឿងបន្លាស់ចេញពីរោងចក្រថ្មីសុទ្ធល្អ ដោយមិនអោយអតិថិជនលំបាកឡើយ ។

កាលបរិច្ឆេទនៃកម្មវិធី៖

*ព្រឹត្តិការណ៍លក់៖ ការបង្ហាញរថយន្តថ្មី និងការបើកបរសាកល្បង ថ្ងៃអាទិត្យទី១ ខែមេសាដល់ថ្ងៃសៅរ៍ទី៧ ខែមេសា ឆ្នាំ២០១៨។
*ព្រឹត្តិការណ៍សេវាកម្ម៖ ពិនិត្យរថយន្តដោយឥតគិតថ្លៃ ពីថ្ងៃព្រហស្បតិ៍ទី៥ ខែមេសារហូតដល់ថ្ងៃសៅរ៍ទី៧ ខែមេសា ឆ្នាំ២០១៨។
*ពេលវេលានៃព្រឹត្តិការណ៍៖ ចាប់ពីម៉ោង៩ ព្រឹកដល់ម៉ោង៥ល្ងាច។
*ទីតាំងព្រឹត្តិការណ៍៖ ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចកែងរ៉ា ផ្លូវជាតិលេខ៤ ក្រុងព្រះសីហនុ (ទល់មុខស្ថានីយ៍រថភ្លើង)

លេខទូរស័ព្ទទំនាក់ទំនង៖ 017-231-488 (ភាសាខ្មែរ / អង់គ្លេស-ENGLISH), 096-9231-488 (ភាសាចិន/ CHINESE) ៕