(ចិន)៖ សិក្ខាកាម eFounders ដែលមកពីប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ហ្វីលីពីន, ថៃ និងប្រទេសវៀតណាម បានទៅចូលរួមក្នុង វគ្គបណ្តុះបណ្តាល សម្រាប់សហគ្រិន អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីគំនិតផ្តួចផ្តើម «eFounders» រយៈពេល១១ថ្ងៃ កាលពីពេលថ្មីៗនេះ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១១ថ្ងៃ ដែលផ្តល់នូវគំនិតច្នៃប្រឌិត ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច ពីប្រទេសចិន និងបណ្តាប្រទេសជុំវិញ ពិភពលោក ហើយពួកគេនឹងក្លាយជា កម្មសិក្សាការី របស់គំនិតផ្តួចផ្តើម eFounders។

មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់ ក៏នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេ ដើម្បីជំរុញការផ្លាស់ប្តូរ ទៅជាប្រព័ន្ធសេដ្ឋកិច្ច ឌីជីថលផងដែរ។

រូបថតទី១៖ បញ្ជាក់អំពីសកម្មភាព សិក្ខាកាម ដែលមកពីប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ហ្វីលីពីន, ថៃ និងប្រទេសវៀតណាម បានហាត់រៀនសិល្បៈតៃជី (The Art of Tai Chi) @AlibabaGroup

រូបថតទី២៖ បញ្ជាក់អំពីសកម្មភាព សិក្ខាកាមដែលមកពី៧ប្រទេស នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានទៅទស្សនាឃ្លាំងដឹកជញ្ជូនទំនិញ @AlibabaGroup Cainiao Network's warehouse នៅ Jiaxing ប្រទេសចិន

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជាលើកដំបូង កាលពីឆ្នាំ២០១៧ ដោយលោក Jack Ma ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិន វ័យក្មេង និងអាជីវកម្មខ្នាតតូច នៅពេលដែលលោក រួមជាមួយនឹងលោកបណ្ឌិត Mukhisa Kituyi អគ្គលេខាធិការ UNCTAD បានបំពេញទស្សនកិច្ចនៅអាហ្រ្វិក៕