(កណ្តាល)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រស់នៅលើដីចំណីប្រឡាយ រស់នៅលើដីចំណីប្រឡាយ តាំងពីឆ្នាំ៨០មកម្ល៉េះ ពេលនេះ កំពុងតែព្រួយបារម្ភ ក្រោយឃើញមន្ទីរសាធារណការខេត្តកណ្តាល យកគ្រឿងចក្រ ទៅកាយចំកណ្តាលដីឡូត៍ពលរដ្ឋម្នាក់ ដើម្បីរៀបសឺហ្គ្រ័រ និងដាក់ប្រព័ន្ធលូ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានបង្ហាញនូវក្ដីព្រួយបារម្ហថា ពួកគាត់សុទ្ធតែ ជាអ្នកក្រីក្រគ្មានដីរស់នៅ ហើយបើសិនជាកាយចំពាក់កណ្តាលដីបែបនេះ តើពួកគាត់បាន ដីឯណារស់នៅ។
ប្រជាពលរដ្ឋ សូមសំណូមពរ ដល់លោកស្រីចៅសង្កាត់ និងមន្ទីរសាធារណការខេត្តកណ្តាល មេត្តាដាក់ប្រព័ន្ធនៅតាមបណ្តោយផ្លូវ ស្របខាងមុខផ្ទះពួកគាត់វិញ ដើម្បីបញ្ជៀសកុំឲ្យប៉ះពាល់ ដល់លំនៅដ្ឋាន ពួកគាត់រាប់រយគ្រួសារ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋ មករស់នៅលើដីចំណីប្រឡាយ រាប់រយខ្នងផ្ទះឯណោះ។
លោក អ៊ុ សួង សយ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែហូកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននិយាយថា ពួកគាត់មករស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយអាជ្ញាធរធ្លាប់ បានមកហាមឃាត់ម្តងរួចមកហើយ តែដោយសារតែពួកគាត់ជាអ្នកក្រីក្រ គ្មានដីរស់នៅក៏ចេះ តែបន្តរស់នៅទីនេះ បន្តទៀតរហូតដល់បច្ចុប្បន្ននេះ។
លោក អ៊ុ សួង សយ បន្ដថា តែពេលនេះ ទើបឃើញមន្ទីរសាធារណការខេត្តកណ្តាល យកគ្រឿងចក្រកាយដីឡូត៍ពលរដ្ឋម្នាក់ ឈ្មោះ លោក សាំង វសារ៉ុម ដើម្បីរៀបប្រព័ន្ធលូចំពាក់កណ្តាលដី ធ្វើឲ្យភ័យ និងអស់ដីលំនៅដ្ឋានរស់នៅ។
លោក សាំង សារ៉ុម បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា មន្ទីរសាធារណការខេត្តកណ្តាល និងលោកស្រី ចៅសង្កាត់បាន ឯកភាពគ្នាយកគ្រឿងចក្រ មកកាយរៀបសឺហ្គ្រ័ត ដាក់ប្រព័ន្ធលូចំពាក់កណ្តាលដីរបស់គាត់ ដោយមិនបានជំរាប ឬផ្តល់ដំណឹងដល់គាត់នោះឡើយ បែរជាមកកាយកំទេចដីគាត់បែបនេះ ធ្វើឲ្យខាតបង់ថវិកា គាត់រៀបពាន់ដុល្លារ
ម្យ៉ាងវិញទៀត សកម្មភាពបែប ធ្វើឲ្យមតិមហាជនជាច្រើន បានលើកឡើងថា ការធ្វើសកម្មភាពដោយមិនផ្តល់ដំណឹង ដល់ម្ចាស់ដីឬលំនៅដ្ឋានបែបនេះ ជាទង្វើមួយមាកងាយ ដល់ពលរដ្ឋកំពុងរស់នៅផងដែរ ក៏ជារឿងពុំគួរកើតផងដែរ ជាថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរមួយផងដែរ ។
លោក បានបន្តថា ពួកបានមករស់នៅទីនេះ តាំងឪពុក ម្តាយ ពួកគាត់ តមកដល់គាត់ហើយ សុទ្ធជាដីកេរមរតកពី ឪពុកម្តាយមកម្ល៉េះ មិនមែនទើបមករស់នៅនោះទេ។ លោកថា ករណីនេះ លោកបានដាក់ ពាក្យបណ្តឹងចូលទៅសាលាខេត្តកណ្តាល ដើម្បីឲ្យសាលាខេត្តជួយអន្តរាគមន៍ និងរកយុត្តិធម៌ដល់គាត់ផងដែរ៕