(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ ណូន រ៉ន នាយករងអភិវឌ្ឍន៍ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បាននាំអំណោយរបស់លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកឧដុង្គ បាននាំយកសម្លៀកបំពាក់ជូនប្រជាការពារភូមិចំនួន៨០កំប្លេ ព្រមទាំងរៀបចំបាយសាមគ្គីជូនចំពោះលោកគ្រូ អ្នកគ្រូ សមាជិកបក្សលោកមេភូមិផងដែរ។
ពិធីនេះបានធ្វើឡើងក្នុងឃុំជម្ពូរព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានមនុស្សចូលរួមជាង២០០នាក់ ប្រកបដោយភាពសប្បាយរីករាយមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងឱកាស នៃការជួបជុំនោះ លោកឧត្តមសេនីយ៍ទោ ណូន រ៉ន បានពាំនាំការសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ចំពោះសមាជិកសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ដែលមានវត្តមាននៅទីនេះ ជាពិសេសគឺផ្តល់ជូននូវអាហាសាមគ្គីមួយពេលដើម្បីស្វាគមន៍សង្ក្រានឆ្នាំថ្មីផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា នៅថ្ងៃនេះដែរក្រុមការងារចុះជូយឃុំជម្ពូរ ព្រឹកតាមរយៈការអំពាវនាវរបស់ឧត្តមសេនីយ៍ឯក អ៊ុក កោសា បានផ្តល់ជូនអណ្តូងទឹកមួយ ធ្វើតារាងបាល់ទាត់ ឈួសឆាយពង្រាបដីទីធ្លាសាលា ដល់អនុវិទ្យជម្ពូរព្រឹក ជូនប្រជាការពារភូមិនូវខោ និងអាវ ចំនួន៨០កំប្លេរ ផ្តល់ជូនលោកមេ ភូមិទាំង៩ភូមិ ក្នុងថវិកា១០ម៉ឺនរៀលផងដែរ៕