(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងបន្ដការប្រកួតពានរង្វាន់ថ្នាក់ខេត្ត សប្ដាហ៍ទី៤ នៅថ្ងៃទី០៤ ខែមេសាស្អែកនេះ ដោយមានរហូតដល់ទៅ ១០ប្រកួតឯណោះ ត្រូវតតាំងគ្នា ដើម្បីស្វែងរកពិន្ទុបន្ថែម ។ នេះបើយោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍នេះ ពានរង្វាន់ថ្នាក់ខេត្ត នៃពានសម្ដេចតេជោ ហ៊ុន សែន នៅសល់ការប្រកួតសន្សំពិន្ទុតែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ ។ ដូច្នេះសប្ដាហ៍នេះ អាចនឹងរកឃើញក្រុមមួយចំនួនធំ ត្រូវបន្ដដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយ ពិសេសក្រុមជម្រើសខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងខេត្តកំពង់ធំជាដើម ដែលកំពុងឈរកំពូលតារាងរៀងៗខ្លួន ។ ហេតុនេះ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុបន្ថែមស្អែកនេះ?

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៤ និងតារាងពិន្ទុបណ្ដោះអាសន្នសប្ដាហ៍ទី៣ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖