(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញនូវការយល់ដឹងចំពោះសភាពការណ៍នៅកម្ពុជា ហើយបានប្រកាន់ជំហរមានការថ្លឹងថ្លែង ពិសេសការគោរពអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
ការបង្ហាញនូវជំហរនេះ ធ្វើឡើងក្នុងជំនួបរវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោក Kim Young-chae ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំអាស៊ាន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកូរ៉េ ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ក៏ដូចជាជាមួយកម្ពុជា។
ប្រមុខកាទូតកម្ពុជា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានបង្ហាញនូវការយល់ដឹងចំពោះសភាពការណ៍នៅកម្ពុជា ហើយបានប្រកាន់ជំហរមានការថ្លឹងថ្លែង ពិសេសការគោរពអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖