Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាឡិកាម៉ាល្បីពីក្រៅប្រទេស Versus Watch បញ្ចុះតម្លៃពិសេស រហូតដល់ទៅ២០% នៅគ្រប់សាខានៅកម្ពុជា

03-04-2018 08:15

(ភ្នំពេញ)៖ ពិតជាពិសេសមែន អតិថិជននៅកម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ២០% នៅគ្រប់សាខានៅកម្ពុជា ពីនាឡិកាម៉ាល្បី ពីអ៊ីតាលី Versus Watch ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

លើសពីនោះ លោកអ្នក អាចចូលរួមទស្សនាការតាំងពិព័រណ៍របស់ម៉ាកល្បីៗ ដែលកំពុងមានការពេញនិយមខ្លាំងទូទាំងពិភពលោក នៅផ្សារទំនើបសូរិយាជាន់ផ្ទាល់ដីផងដែរ និងតាមសាខានានា ទូទាំងរាជធានី-ខេត្ដ។

Versus Watch មិនត្រឹមតែជានាឡិកាមួយមុខទេ ប៉ុន្តែ Versus Watch ក៏ជាគ្រឿងអលង្កាលំអរសំរាប់បុគ្គលនិមួយៗផងដែរ ពិសេស នៅពេលដែលយើងបានពាក់នាឡិកាមួយនេះ ទើបយើងយល់ច្បាស់ពីគុណតម្លៃ នឹងភាពលេចធ្លោថាមានដល់គំរិតណា ។ Versus Versace ផ្តល់ជម្រើសជាច្រើន ដើម្បីបំពេញតំរូវការអតិថិជន មិនថាក្នុងកំរិតមួយណាក៏ដោយ ដើម្បីឲ្យពួកគាត់ មានជម្រើសដ៏វិសេសមួយសម្រាប់ខ្លួនគាត់ផ្ទាល់ ។

Versus watch មាន ៤ជម្រើសធំៗ ដែលញាំងអារម្មណ៍ អតិថិជនឲ្យពួកគាត់មានចំនាប់អារម្មណ៍ នឹងជម្រើសដ៏ច្រើន ដើម្បីបំពេញការស្រលាញ់ ទៅលើភាពទាន់សម័យ តាមចំនង់ចំនូលចិត្តរបស់ពួកគាត់ម្នាក់ៗ។ Dressy ប្រៀបបានទៅនឹង Style ខ្លួនរបស់មនុស្សស្រីម្នាក់ ដែលទាន់សម័យនឹងជាបុគ្គលដែលស៊ីវិល័យ ពិសេសជាមួយចំនុចនៃគ្រឿងលំអរ នាំទៅកាន់ភាពទាន់សម័យ នឹងពណ៍ដ៏ស្រស់ស្អាត ហើយ Dressy បានរំលេចទៅព្រមគ្នាជាមួយនឹង Styleដែលលាយឡំនឹងភាពទាក់ទាញខ្លាំងបំផុត។

សម្រាប់ប្រភេទ Urban Generation ជាម៉ូតដែលសម្មញជនពេញចិត្តជាច្រើន ទោះបីម៉ូតមួយនេះមិនបានបង្ហាញពីភាពស៊ិចស៊ី ដូចម៉ូតដទៃតែ Urban Generation បង្ហាញពីភាពស្រកត់ស្រកុំ ម៉ត់ចត់នឹងឯករាជ្យ។

Catwalk ជា Style ដែលបង្ហាញពីភាពឆើតឆាយនឹងស្រស់បំព្រង តែលក្ខណៈពិសេសមួយដែលម៉ូតដទៃគ្មានគឺជាភាពទាក់ទាញមួយ ដែលប្រើជាមួយនឹងម៉ូតបែប 3D ដែលបង្ហាញឲ្យឃើញច្បាស់ពី logo រូបក្បាលតោ តំណាងឲ្យភាពថ្លៃថ្នូរនឹងមានអំណាច៕