(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋសភា បានបើកកិច្ចប្រជុំអចិន្រ្តៃយ៍ជាថ្មី ដើម្បីពិនិត្យមើលសំណើដាក់បេក្ខជន សម្រាប់ឈរឈ្មោះជា សមាជិកព្រឹទ្ធសភាអាណត្តិទី៤ និងរបៀបវារៈមួយចំនួនទៀត។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។