(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានទទួលគ្រឿងឥស្សរិយយស Padma Shri ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌារួចហើយ ខណៈលោកនឹងនាំយកពានរង្វាន់នេះ ត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោង៧៖៤៥នាទីយប់ ថ្ងៃទី០៣ ខែមេសានេះ។
លោក ហ៊ុន ម៉ានី បានបង្ហោះរូបភាពនៃការទទួលគ្រឿងឥស្សរិយយស Padma Shri នៅប្រទេសឥណ្ឌាថា លោកឈរទទួលបានពានរង្វាន់នេះ គឺតំណាងឲ្យប្រទេសកម្ពុជា និងជាមោទនភាពមួយរបស់កម្ពុជា ។ ពិធីប្រគល់ពានរង្វាន់នេះ មានការចូលរួមពីលោកប្រធានាធិបតីឥណ្ឌា និងមន្ត្រីជាន់ខ្ពស់ឥណ្ឌាជាច្រើនរូប ធ្វើជាសាក្សីផងដែរ។
សូមជម្រាបថា នៅម៉ោង៧៖៤៥នាទី យប់នៅថ្ងៃទី០៣ ខែមេសានេះ ស.ស.យ.ក ក៏នឹងធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានពដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីបញ្ជាក់ពីការទទួលបានពានរង្វាន់ «Padma Shri» នេះផងដែរ៕