(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក វៃ ជីវ័ន្ត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តត្រឡប់ពីទីក្រុងប៉េកាំងមកដល់កម្ពុជាវិញហើយ
២៖ សំណុំរឿងក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី សន្យាកាត់ទឹកដីកម្ពុជា៤ខេត្ត ឱ្យជនជាតិភាគតិចវៀតណាម តុលាការក្រុងភ្នំពេញកំពុងបន្តនីតិវិធី
៣៖ អ្នកនាំពាក្យបក្សកាន់អំណាច ជំរុញឱ្យមនុស្ស១ក្រុម ក្នុងសន្និសីទពិភាក្សាអំពីអនាគតកម្ពុជា នៅទីក្រុងមែលប៊ន ដែលរិះគន់រដ្ឋាភិបាលនោះ បង្កើតគណបក្សនយោបាយ ប្រកួតប្រជែងគ្នា
៤៖ មេដឹកនាំវៀតណាម-ថៃ-ឡាវ នឹងមកដល់កម្ពុជាជាថ្មី ដើម្បីចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប ថ្ងៃទី៥ ខែមេសា
៥៖ សម្តេចក្រឡាហោម ស ខេង សុំកុំឲ្យប្រើហិង្សាពេលមានគ្រោះថ្នាក់ចរាចរ ត្រូវហៅសមត្ថកិច្ចឲ្យដោះស្រាយ
៦៖ អភិបាលរាជធានីភ្នំពេញ៖ ក្រោយថ្ងៃរំដោះ៧មករា វិស័យសុខាភិបាលកម្ពុជា ត្រូវបានរស់ឡើងវិញ ដោយចាប់ផ្តើមពីបាតដៃទទេរ និងគំនរផេះផង់
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ទីក្រុងប៉េកាំងប្រកាស «តម្លើងពន្ធ ២៥ភាគរយ លើទំនិញនាំចូលពីអាមេរិក ១២៨មុខ» ជាសងសឹកចំពោះ ដូណាល់ ត្រាំ!
២៖ ទីបំផុតរុស្ស៊ី «សម្រេចជោគជ័យលើតេស្ត ប្រព័ន្ធបាញ់ស្ទាក់មីស៊ីល» ដែលអាចការពារសន្តិសុខ ទីក្រុងម៉ូស្គូទាំងមូលទាំងម្តង!
៣៖ ក្រោយបណ្តេញទូតរុស្ស៊ីតាមគេតាមឯង «អាល្លឺម៉ង់បែរជាអះអាងថា ទីក្រុងប៊ែរឡាំង និងម៉ូស្គូ នៅតែជាដៃគូសំខាន់នឹងគ្នាជានិច្ច»
៤៖ សារព័ត៌មានកូរ៉េខាងត្បូង៖ លោក គីម ជុងអ៊ុន ទស្សនាការសម្តែងរតារាប៉ុបកូរ៉េខាងត្បូង
៥៖ ទប់ចិត្តមិនបានចំពោះ អំពើហិង្សាលើប៉ាឡេស្ទីន! ប្រធានាធិបតីតួកគី ហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «មេភេរវករ»
៦៖ ប្រទេសចិន និងវៀតណាម «សន្យារក្សាសន្តិភាព នៅសមុទ្រចិនខាងត្បូង»
៧៖ សង្គ្រាមសម្តីរវាងតួកគី និងអ៊ីស្រាអែល «កាន់តែតានតឹងខ្លាំងឡើងៗ» រហូតដល់តួកគីបង្ខំចិត្ត ព្រលយពាក្យមួយដ៏ឈឺចាប់ ៕