(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៣៦៣ គ្រឿងរកឃើញល្មើសច្បាប់៣៩២គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ២១១គ្រឿង និងផាកពិន័យ១៨១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២២១គ្រឿង អប់រំ៤៦គ្រឿង និងផាកពិន័យចំនួន៨៥គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៨២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤,១៣៤គ្រឿង រកឃើញយានយន្តល្មើស ៧០៥(ម៉ូតូ៤៧ភាគរយ) ក្នុងនោះអប់រំ៤៤០គ្រឿង និងផាកពិន័យ២៦៥គ្រឿង៕