(ត្បូងឃ្មុំ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅម៉ោងប្រមាណ ១៦៖២៩នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ចរន្តអគ្គិសនីស្ថិតនៅបន្ទប់ភ្លើងលេខ PT20 និងនៅសាលាខេត្តត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានដាច់។ ការដាច់នេះដោយសារមានរថយន្តដឹកដីបើកប៉ះបង្គោលភ្លើងខ្សែបណ្ដាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយនៅម៉ោង ១៧៖៥៦នាទីថ្ងៃដដែលនេះ។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អគ្គិសនីកម្ពុជា ក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះផងដែរ៕