(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ ​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួម ក្រុមស្វែងរកអដ្ឋិធាតុ របស់សាធារណរដ្ឋសង្គម និយមវៀតណាម ក្រុមប្រតិបត្តិការរបស់ខេត្តស្វាយរៀង សរុបប្រមាណ២៥០នាក់។

ថ្លែងនៅក្នុងពិធីនោះលោកស្រី ម៉ែន សំអន ក៏ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ​នៃឲ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ដល់អង្គពិធីទាំងមូលផងដែរ។ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ បានធ្វីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយបានអនុវត្ត នូវនយោបាយឈ្នះ-ឈ្នះ ដោយគោរពតាមទៅតាមអភិក្រមទាំង៤ ដែលជាសសរស្តម្ភគឺមនុស្ស ផ្លូវ ទឹក ភ្លើង។

លោកស្រី ម៉ែន សំអន បានបន្តថា ការចុះសួសុខទុក្ខដល់ កងកម្លាំងនាពេលនេះ គឺជាបានបង្ហាញអំពីការយកចិត្ត ទុក្ខដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូន កងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្រ្តីរាជការផងដែរ។

លោកស្រីក៏បានផ្តាំផ្ញើរជូនអង្គភាពដូចតទៅ៖

ទី១៖ ត្រូវប្រែក្លាយព្រំដែនទៅជាព្រំដែនមាន៖ សន្តិភាព ការអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឲ្យបានកាន់តែល្អប្រសើរ
ទី២៖ ត្រូវចូលរួមថែរក្សាខឿនការពារជាតិឲ្យបានរឹងមាំដល់កិច្ចការពារ​បូរណភាព​ទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនា នៃ​សង្គម​ជាតិ
ទី៣៖ សូមពង្រឹងស្មារតីជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកល​ ជាពិសេស​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញមិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាសផ្តួលរំលំរាជរដ្ឋាភិបាល​តាមមធ្យោបាយ​ណាមួយ​បានជាដាច់ខាត
ទី៤៖ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិ មាតុភូមិ ហ៊ាន​ធ្វើ​ពលីកម្ម និងលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ ​ប្រជាជន
និង​ចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ
ទី៥៖ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពាន​ប្រទេសជិតខាង​ឡើយ និង​ត្រូវបង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ
ទី៦៖ សូមខិតខំបង្កើនសមត្ថភាពការងារជំនាញតាមរយៈហ្វឹកហាត់ជា​ប្រចាំ និងប្រកាន់​ខ្ជាប់​នូវ​វិន័យរបស់​​កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស​ថ្លៃថ្នូរ សក្តិសម​ជា​កង​ទ័ព​ជាតិបម្រើប្រជាជន៕