(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី០២ ខែមេសានេះ បានអនុញ្ញាតឲ្យលោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងយុត្តិធម៌។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេសការទប់ស្កាត់ និងបង្រ្កាបអំពើភារវកម្ម ផែនការធ្វើបដិវត្តន៍ និងរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ជាដើម៕