ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តត្រឡប់ពីទីក្រុងប៉េកាំងមកដល់កម្ពុជាវិញហើយ
02-04-2018 16:26
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សហនុ បានយាងត្រឡប់ពីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជស និងសម្តេចម៉ែ មុនិនាថ សហនុ បានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨៕