(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នខ្សែរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ នៅថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត។
សម្រាប់ការដាក់ឲ្យប្រើប្រាស់ខ្សែរថភ្លើងនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ផ្លូវដែកពីសិរីសោភ័ណ ទៅប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) នេះមានប្រវែងសរុប៤៨គីឡូម៉ែត្រ ដែលត្រូវឆ្លងកាត់៦ស្ថានីយ៍ (ប៉ោយប៉ែត- កូប-សូភី-សាលាសំរោង-ទឹកថ្លា-សិរីសោភ័ណ)៕