Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន មានី នឹងនាំយកគ្រឿងឥស្សរិយយស «Padma Shri» ពីប្រធានាធិបតីឥណ្ឌា ត្រឡប់មកដល់ប្រទេសកម្ពុជា នៅយប់ស្អែក

02-04-2018 16:00

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងនាំយកគ្រឿងឥស្សរិយយស Padma Shri ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ត្រឡប់មកដល់កម្ពុជា នៅម៉ោង៧៖៤៥នាទីយប់ ថ្ងៃទី០៣ ខែមេសាស្អែកនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ ស.ស.យ.ក នៅថ្ងៃទី០៣ ខែមេសាស្អែកនេះ សសយក ក៏នឹងធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីបញ្ជាក់ពីការទទួលបានពានរង្វាន់ «Padma Shri» នេះផងដែរ៕