(បន្ទាយមានជ័យ)៖ យោងតាមលិខិត​របស់រដ្ឋបាល​ក្រុងប៉ោយ​ប៉ែត​លេខ​ ២០​/១៨​ ស​ ជ​ ណ​ ជូនដំណឹងឲ្យលោក ​អ៊ិន​ សំអាង តំណាងភាគីដើមបណ្តឹង​ ដើម្បីចូលខ្លួនពិនិត្យទីតាំងដីធ្លី​ ដែលមានបណ្តឹងទាមទារពីមុនមកក្នុងភូមិក្បាលស្ពាន១​ សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ។

ចំពោះករណីខាងលើបណ្តឹងនេះ​ សូមលោក​ អ៊ិន​ សំអាង ​(ភាគី​ដើមបណ្តឹង)​ ចូលរួមពិនិត្យទិន្នន័យក្បាលដីដែលអាចមានការ​រង្គៀសសង្ស័យ​ ឬមានការពាក់ព័ន្ធ​ និង​ទីតាំងដីដែលជាកម្មវត្ថុនៃទំនាស់​ រួចហើយធ្វើការប្តឹងជំទាស់លើ​ទិន្នន័យ​ក្បាលដីទាំងនោះ​ ដើម្បីឲ្យ​គណៈកម្មការ​រដ្ឋបាលធ្វើការ​ដោះស្រាយតាមនីតិវីធីច្បាប់​។

ក្នុងអំឡុងពេលបិទផ្សាយជាសារធាណៈរយះពេល១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ២០១៨​ ដល់ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០១៨​ ជាកំហិត​ នៅក្នុងបរិវេណវត្តស្រះត្រាច​ ស្ថិតនៅភូមិក្បាលស្ពាន១​ សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖