(ភ្នំពេញ)៖ សមត្ថកិច្ចបញ្ជូនលោក ឡាយ វណ្ណៈ ទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា ដែលស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។ Fresh News ផ្សាយពីខាងមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ៥នាក់ទៀត ពាក់ព័ន្ធឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា កំពុងសាកសួរនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។