(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកភេសជ្ជៈបង្កើនថាមពល MUTANT របស់ក្រុមហ៊ុន Monster Energy ជូនដល់អតិថិជនកម្ពុជា។
Monster Energy ជាពាណិជ្ជសញ្ញា ភេសជ្ជៈបង្កើនថាមពលដ៏ពេញនិយម និងលក់ដាច់ជាងគេនៅក្នុងសហរដ្ឋអាមេរិក និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនដែលចង់បង្កើនថាមពល សម្រាប់សកម្មភាពដ៏មមាញឹកនៃជីវភាពប្រចាំថ្ងៃរបស់ពួកគេ, MUTANT បានក្លាយជាពាណិជ្ជសញ្ញានៃភេសជ្ជៈបង្កើនថាមពលដំបូងគេបង្អស់របស់ក្រុមហ៊ុន Monster Energy ដែលចាប់ពីថ្ងៃនេះតទៅ
។
លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេស របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានថ្លែងថា «យើងតែងតែស្វែងរកយុទ្ធសាស្ត្រផ្សេងៗ ដើម្បីផ្តល់បន្ថែមនូវជម្រើសភេសជ្ជៈជាច្រើន ជូនដល់អតិថិជនរបស់យើង។ ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជា ជាពិសេសយុវវ័យនឹងជាប់ចិត្ត ទាំងជាមួយនឹងរសជាតិដ៏ស្រស់ស្រាយ និងថាមពលដ៏ខ្លាំងក្លា សាកសមឥតខ្ចោះរបស់ភេសជ្ជៈបង្កើនថាមពល MUTANT។ MUTANT កាន់តែសាកសមបំផុតសម្រាប់អ្នកដែលបញ្ចេញការងារដ៏សកម្មសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ»។
Monster Energy មានវត្តមាននៅ១២៥ ប្រទេសជុំវិញពិភពលោក ហើយរសជាតិចំនួន០២ គឺ Mutant Fruity (ពណ៌លឿង) និងCitrus (ពណ៌បៃតង) នឹងត្រូវផលិតនៅក្នុងប្រទេសកម្ពុជា ចាប់ពីសប្តាហ៍នេះតទៅ ជាមួយនឹងប្រភេទកំប៉ុងចំនុះ ៣៣០មីលីលីត្រ ហើយដបប្លាស្ទីក៤០០ មីលីលីត្រ នឹងត្រូវចែកចាយលក់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៨នេះ ។
លោក Ian Tetro ប្រធានគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Monster Energy បានថ្លែងថា «យើងពិតជាមានមោទនភាព ដែលបានសហការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា ក្នុងការពន្លេចរូបរាងជាសកល និងជាលើកដំបូងរបស់ភេសជ្ជៈបង្កើនថាមពល MUTANT និងក្នុងគោលដៅធ្វើឱ្យ MUTANT ក្លាយជា ភេសជ្ជៈបង្កើនថាមពលនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ MUTANT មានវត្តមាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ប៉ុន្តែមិនមែនជាប្រភេទភេសជ្ជៈបង្កើនថាមពលនោះទេ។ ដោយជឿជាក់លើសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា ទំនាក់ទំនងដ៏ស្អិតរមួត រវាងក្រុមហ៊ុនយើងទាំងពីរ ព្រមទាំងដោយមានទំនុកចិត្តខ្ពស់ថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យកម្ពុជា បានធ្វើឱ្យយើងសម្រេចជ្រើសយកប្រទេសមួយនេះ ធ្វើជាទីផ្សារដំបូងគេបង្អស់សម្រាប់ភេសជ្ជៈបង្កើនថាមពលក្រោមពាណិជ្ជសញ្ញា MUTANTនេះឡើង» ។
លោក David Wigglesworth នាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងថា «យើងមានមោទនភាព ដែលបានទទួលសិទ្ធិផ្តាច់មុខជាអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ នៃក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy នៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើអតិថិជន យើងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនជម្រើសប្រភេទភេសជ្ជៈ បន្ថែមសម្រាប់អតិថិជនរបស់យើង ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ យើងបាននាំយកភេសជ្ជៈទឹកផ្លែឈើ MINUTE MAID REFRESH ។ ហើយការនាំយក MUTANT បន្ថែម គឹស្តែងអោយឃើញថា យើងកំពុងស្ថិតក្នុងជំហានមួយដែលកៀកជិតទៅនឹងការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់យើង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេ លើគ្រប់ប្រភេទភេសជ្ជៈគ្មានជាតិស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកបានបន្ថែម ដោយទីផ្សារនេះ កំពុងរីកចម្រើន និងកំពុងពង្រីកយ៉ាងមានសក្តានុពល សូមណែនាំផលិតផល MUTANT ដើម្បីផ្តល់ជូនជាជម្រើសប្រភេទភេសជ្ជៈ គ្មានជាតិស្រវឹងបន្ថែម ជូនដល់អតិថិជន។ ហើយយើងមានមោទនភាពដោយផលិតផល MUTANT ផលិតនៅទីនេះ នៅរាជធានីភ្នំពេញ នៅរោងចក្ររបស់យើង ដែលបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត លំដាប់ពិភពលោក ។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ CBC មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និងអ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា៕