(កំពង់ស្ពឺ)៖ លោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ មានករណីកម្មករ-កម្មការិនីនៅរោងចក្រកាត់ដែរឈ្មោះ អេធីធី ស៊ូមេឃីង(ខេមបូឌា) ផលិតស្បែកជើងជិត៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់។
បើតាមលោកមេបញ្ជាការ ទីតាំងរោងចក្រកាត់មួយនេះ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកម្មករ-កម្មការិនីសរុប៥៥១នាក់ ស្រី៥០១នាក់ បម្រើការងារនៅទីនោះ។
លោកមេបញ្ជាការ បានបញ្ជាក់ដែរថា មូលហេតុមកពីកម្មករ-កម្មការិនី ធំក្លិនកាវបណ្តាលឲ្យទន់ដៃជើងតែម្តង។ ភ្លាមៗនោះដែរ ត្រូវបានរថយន្តក្រុមហ៊ុន ដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ថ្នល់ទទឹងដើម្បីជួយសង្គ្រោះ៕