(ភ្នំពេញ)៖ បច្ចេកវិទ្យាពិភពលោកកាន់តែរីកចម្រើនទៅៗ ដែលទាមទារឲ្យបុគ្គលម្នាក់ៗត្រូវមានចំណេះដឹង និងសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។ យ៉ាងណាមិញ នៅកម្ពុជាបច្ចុប្បន្នមានសាកលវិទ្យាល័យជាច្រើន ដែលសាកលវិទ្យាល័យទាំងអស់នោះ មានការបណ្ដុះបណ្ដាលទាំងកម្រិតស្ដង់ដារជាតិ និងអន្តរជាតិ បូកផ្សំទាំងបន្ទប់អាគារប្រកបដោយទំនើបកម្ម ដែលនេះបានផ្ដល់នូវជម្រើសដ៏ច្រើនសម្រាប់សិស្សនិស្សិត។
ក្នុងនោះដែរ ក៏មានវិទ្យាស្ថានខេមអេដប៊ីស្សនេស្សស្គូល ដែលផ្ដោតការបង្រៀនជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ហើយត្រូវបានទទួលស្គាល់គុណភាព នៃការបណ្ដុះបណ្ដាលខ្ពស់បំផុត (Platinum) នៅកម្ពុជា ។ ប្រសិនបើលោកអ្នកចង់បន្តការសិក្សាទៅលើជំនាញនេះ ឬកំពុងបម្រើការងារទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ លោកអ្នកអាចសិក្សាបាន ជាមួយនឹងកម្មវិធីគណនេយ្យអន្តរជាតិ ACCA។ កម្មវិធីសិក្សាជំនាញគណនេយ្យនេះ ជាកម្មវិធីសិក្សាមួយដែលត្រូវបានរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡង ដោយសា្ថប័នសមាគមគណនេយ្យករជំនាញហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ប្រទេស។
កម្មវិធីសិក្សានេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដោយសិក្សាស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS និងបញ្ហាផ្សេងៗជាច្រើនទៀត ដោយវគ្គនេះផ្ដោតទៅលើការសិក្សាអំពី៖
*គណនេយ្យសម្រាប់អាជីវកម្ម F1 (Accountant in Business)
*គណនេយ្យគ្រប់គ្រង F2 (Management Accounting)
*គណនេយ្យហិរញ្ញវត្ថុ F3 (Financial Accounting)
*ច្បាប់ពាណិជ្ជកម្មកម្ពុជា (F4 equivalent)
*ការគ្រប់គ្រងការអនុវត្តការងារ F5 (Performance Management)
*ច្បាប់ពន្ធដារកម្ពុជា (F6 equivalent)
*របាយការណ៍ហិរញ្ញវត្ថុ F7 (Financial Report)
*សវនកម្ម និងការធានាអះអាង F8 (Auditing and Assurance)
*ការគ្រប់គ្រងហិរញ្ញវត្ថុ F9 (Financial Management)
*អភិបាលកិច្ច ហានិភ័យ និងក្រមសីលធម៌ P1 (Governance, Risks and Ethics)
*របាយការណ៍សាជីវកម្ម P2 (Corporate Reporting)
*ការវិភាគអាជីវកម្ម P3 (Business Analysis)
*ការគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់ P4 (Advanced Financial Management)
*ការគ្រប់គ្រងការអនុវត្តកម្រិតខ្ពស់ P5 (Advanced Performance Management)
ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះ លោកអ្នកអាចសិក្សាជាថ្នាក់ក្រៅម៉ោង រៀងរាល់ចុងសប្ដាហ៍បាន ដោយមិនប៉ះពាល់ដល់ ម៉ោងពេលធ្វើការសម្រាប់បុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗ ដោយសិក្សាដោយផ្ទាល់ជាមួយសាស្ត្រាចារ្យល្បីៗ ជាច្រើនមកពីបណ្ដាប្រទេសនានា ដូចជា សហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពិន ដែល ប្រកបទៅដោយគុណវុឌ្ឍិ និងបទពិសោធន៍កម្រិតស្ដង់ដាអន្តរជាតិ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ឬរោងចក្រ សំរាប់ការយកចិត្តទុកដាក់ហ្វឹកហាត់ បណ្ដុះបណ្ដាលជាមួយនឹងជំនាញគណនេយ្យ ACCA នេះដល់បុគ្គលិកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ខ្លួន ពីព្រោះថា ប្រសិនបើបុគ្គលិកមានចំណេះជំនាញនេះច្បាស់លាស់ គឺពិតណាស់នឹងផ្ដល់ជាអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យមានដំណើរការល្អ និងការរីកចម្រើនទៅមុខ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១ ឬអាចចុះឈ្មោះតាមគេហទំព័រ៖ www.cam-ed.com ៕