(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សហនុ នឹងយាងត្រឡប់ពីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើបណ្តាញសង្គម Facebook នៅមុននេះ។
សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំស្ថាប័នកំពូលដទៃទៀត នឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតនៃយើង យាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជស និងសម្តេចម៉ែ មុនិនាថ សហនុ បានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងអំឡុងពេលដែលព្រះអង្គអវត្តមាន នៅក្នុងប្រទេស តំណែងប្រមុខរដ្ឋស្តីទី ត្រូវបានប្រគល់ជូន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា៕