(ភ្នំពេញ)៖ ទ្រូម៉ាន់នី ជាក្រុមហ៊ុនផ្តល់សេវាកផ្ទេរប្រាក់ដ៏ល្បីនៅកម្ពុជា បានប្រារព្ធកម្មវិធី បើកសម្ពោធ «TrueMoney App» និងអបអរសាទរ ខួបពីរឆ្នាំរបស់ខ្លួន និងផ្ដល់ជូននូវកម្មវិធីពិសេស ដល់អតិថិជន គឺការបញ្ចុះតម្លៃរហូតដល់ទៅ៥០% សម្រាប់ការដាក់លុយទូរស័ព្ទគ្រប់ប្រព័ន្ធ ចាប់ពីថ្ងៃទី១​ ដល់ទី៣ ខែមេសានេះ ដែលក្នុងមួយគណនី អាចទទួលបានការបញ្ចុះតម្លៃពីរដង។

លោក គង់ មាន អគ្គនាយកក្រុមហ៊ុន បានថ្លែងថា «ស្របជាមួយនឹងតម្រូវការ និងវិវឌ្ឍន៍របស់បច្ចេកវិទ្យា ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើត និងដាក់ឲ្យប្រើប្រាស់នូវ TrueMoney App នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាផ្សារទំនើប Aeon ដែលលោកអ្នក អាចទាញយក និងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងបាន ទាំងទូរស័ព្ទ Android និងIOS ។សម្រាប់ការប្រើប្រាស់ TrueMoney App លោកអ្នកអាចដាក់ប្រាក់ ក្នុងគណនីសម្រាប់ចាយផ្សេងៗ ដោយអតិថិជនគ្រាន់តែ ទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី ណាដែលនៅជិតលោកអ្នកជាការស្រេច ពិសេស អតិថិជនអាចធ្វើសេវាកម្មជាច្រើន ដូចជា ផ្ទេរប្រាក់ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ និងចាយលុយតាមបណ្តាហាងផ្សេងៗដោយខ្លួនឯងផ្ទាល់ ពេលណាទីណាក៏បាន ។បច្ចុប្បន្ន អតិថិជនទាំងអស់ដែលមាន TrueMoney App អាចធ្វើការចាយលុយតាមរយៈ App ដោយមិនបាច់ប្រើប្រើសាច់ប្រាក់ផ្ទាល់ នៅតាមបណ្តាហាងមួយចំនួនដូចជា៖ HardRock Cafe, Gloria Jean's Coffees, Botaya Village,Sasa Boutique និងមានដៃគូជាច្រើនទៀតនាពេលឆាប់ៗនេះ ។

មួយវិញទៀត ទ្រូម៉ាន់នីក៏បានសហការជាមួយនឹងរោងភាពយន្ដ Major Platinum Cineplex (Cambodai) ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញសំបុត្រកុន នៅគ្រប់សាខារបស់រោងភាពយន្ដ មានទីតាំងនៅផ្សារទំនើបអ៊ីអ៊ន ផ្សារសូរិយា និងនៅទីរួមខេត្ដសៀមរាប កាន់តែពិសេសលោកអ្នកអាចជ្រើសរើសកន្លែងទុកមុន និងទិញសំបុត្រកុនបាន តាមរយៈTrueMoney App ក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងកម្មវិធី ដែលផ្ដល់ជូនដ៏អស្ចារ្យនេះផងដែរ។

លោកបន្ដថា អ្វីដែលពិសេសទៀតនោះ ឥលូវនេះ ក្រុមហ៊ុនបានផ្ដល់ថ្លៃសេវាផ្ទេរប្រាក់ត្រឹមតែ ១៥០០រៀលតែប៉ុណ្ណោះ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ សម្រាប់អតិថិជន ដែលផ្ទេរប្រាក់តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ជាង៥៥០០ទីតាំង ទូទាំងកម្ពុជា ។ភ្នាក់ងារទាំងអស់ នឹងនៅរងចាំផ្ដល់សេវាកម្មជូនអតិថិជន ស្ទើរតែគ្រប់ទីកន្លែង គឺទៅទីណាក៏ឃើញតែទ្រូម៉ាន់នីដែរ ។

គិតមកដល់ពេលនេះ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន មានការិយាល័យកណ្ដាល នៅប្រទេសថៃ និងមានការិយាល័យផ្សេងៗទៀត នៅប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយបានដំណើរការនៅកម្ពុជា រយៈពេល២ឆ្នាំ ដោយបានផ្ដល់សេវាកម្ម ដូចជា៖ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ ដាក់ប្រាក់ ដកប្រាក់ និងបើប្រាក់បៀរវត្សរ៍ ជូនអតិថិជន ពិសេស ក្រុមហ៊ុន បានធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំង ទៅលើការបញ្ចុះតម្លៃសេវាកម្មផ្ទេរប្រាក់នៅកម្ពុជា ជាកត្ដាដែលសំខាន់ ក្នុងការជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ។លើសពីនេះ ក្រុមហ៊ុន ក៏បានចូលរួមចំណែកសកម្មភាពសង្គម តាមរយៈ ការឧបត្ថម្ភ ដល់សាលាបឋមសិក្សាក្រីក្រមួយចំនួន ការសម្អាតទីក្រុង បរិច្ចាគឈាម និងសកម្មភាពជាច្រើនទៀត ៕