(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញក្នុងពិធីចម្រើនព្រះជន្ម និងស្រោចព្រះសុគន្ធវារីថ្វាយសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាសង្ឃនៃព្រះពុទ្ធសាសនា ព្រះអាគ្គារធិការងពុទ្ធិការសិក្សាជាតិ ព្រះវិបុលវេទី ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី។
នាឱកាសនោះ ក៏មានពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រាសាទសតិប្បដ្ឋាន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ។ ពិធីនេះបានរៀបចំនៅឃុំព្រែកទទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល៕