(តាកែវ)៖ ក្រោយពីចាប់ឃាត់ខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅមុខវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្ស នៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
នៅពេលនេះព្រះរាជអាជ្ញាបង្ហាញដីកាបង្គាប់ឲ្យនាំខ្លួនលោក ឡាយ វណ្ណៈ។
ហេតុការណ៍នៃការចាប់ខ្លួនលោក ឡាយ វណ្ណៈ ត្រូវបានចាប់ខ្លួននៅចំងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្ស។ លោក ឡាយ វណ្ណៈ រួមជាមួយអង្គរក្ស ចំណែកកម្លាំងសមត្ថកិច្ចមានគ្នា៤-៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ និងបានប្រគល់ដីកាចាប់ខ្លួន ហើយនាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ចនាំមកទៅកាន់រាជធានីភ្នំពេញ។