(សៀមរាប)៖ នាយឧត្តមសេន៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ នាថ្ងៃទី០១ ខែមេសានេះ បានអញ្ជើញក្នុងពិធីប្រកាសបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញការពារអាកាស ឆ្នាំ២០១៨ ដែលមានកងទ័ពចូលរួមហ្វឹកហាត់ចំនួន១១៥នាក់ ក្រោយហ្វឹកហ្វឺន៤៥ថ្ងៃ នៅទីបញ្ជាការយោធភូមិភាគទី៤ (អូរកូនតឹង) ស្ថិតក្នុងឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប។
ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីនាយទាហានជាន់ខ្ពស់គ្រប់អង្គភាព ដែលចំណុះឲ្យយោធភូមិភាគទី៤ និងកងទ័ពជើងគោកជាច្រើននាក់ផងដែរ។
លោកវរសេនីយ៍ទោ ម៉ៅ សួង នាយការិយាល័យការពារអាកាស យោធភូមភាគទី៤ បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជាហ្វឹកហ្វឺន របស់អគ្គមេបញ្ជាការ កងទ័ពជើងគោក ការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី៤ បានដំណើកាបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញការពារអាកាស ឆ្នាំ២០១៧ ១វគ្គ ដែលមាននាយទាហាន ពលទាហាន ជំនាញការពារអាកាសមក ពីគ្រប់កងឯកភាពចំណុះ ឲ្យយោធភូមិភាគទី៤ ចូលហ្វឹកហ្វឺនចំនួន ១១៥នាក់ ក្នុងនោះមានគណៈគ្រប់គ្រងវគ្គចំនួន ៧នាក់ យោធាចារ្យចំនួន ៥នាក់ ក្រុមបម្រើការចំនួន ៣នាក់ និងកម្មសិក្សាការីចំនួន ១០០នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៤៥ថ្ងៃ លើខ្លឹមសារមេរៀនយោធារួម អប់រំចិត្តសាស្ត្រ និងជំនាញបច្ចេកទេស។
ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទាំង១១៥នាក់ ទទួលបាននិទ្ទេសល្អចំនួន ២៧នាក់ និទ្ទេសល្អបង្គួចំនួន ៣៥នាក់ និងនិទ្ទេសមធ្យមចំនួន ៣៨នាក់។ នាយឧត្តមសេនីយ៍ មាស សុភា បានប្រកាសបិទវគ្គនេះ ព្រមទាំបានផ្តល់ថវិកាដល់វគ្គចំនួន ៥លានរៀលផងដែរ៕