Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ខែដំបូងឆ្នាំ២០១៨នេះ មន្ត្រីអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសគ្រឿងញៀនបានជិត២ពាន់ករណី ឃាត់ខ្លួនជិត៤ពាន់នាក់ និងរឹបអូសគ្រឿងញៀនជាង៥៨គីឡូក្រាម

01-04-2018 12:15

(ភ្នំពេញ)៖ របាយការណ៍គណៈកម្មការ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល៣ខែដំបូង ឆ្នាំ២០១៨នេះ មន្ត្រីអនុត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន១,៩២៥ករណី ឃាត់ខ្លួនមនុស្ស៣,៩៤៥នាក់ និងរឹបអូសគ្រឿងញៀនជាង៥៨គីឡូក្រាម។

របាយការណ៍បានបញ្ជាក់ថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨៖

១៖ បង្ក្រាបសរុប១,៩២៥ ករណី ឃាត់មនុស្ស ៣,៩៤៥នាក់ ស្រី៣១៦នាក់ (ជនបរទេស៤៩នាក់, ស្រី១០នាក់ មាន៧សញ្ជាតិ)
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ១,២៣៧ករណី ឃាត់២,២៨៨នាក់ (ស្រី២២១នាក់)

* ប្រើប្រាស់ ៦៨៨ករណី ឃាត់១,៦៥៧នាក់ (ស្រី ៩៥នាក់)

២៖ អនុវត្ដដីកា៖ ៧៣ដីកា, ឃាត់ ៧០នាក់ (ស្រី៣នាក់)

៣៖ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ ជាង៥៨គីឡូក្រាម និង១,១០៤ កញ្ចប់, កញ្ឆាក្រៀម ជាង២១គីឡូក្រាម និង១០៤,២៤៨ដើម

៤៖ សម្ភារចាប់យកមានរថយន្ដ ២១គ្រឿង ម៉ូតូ ៣៩៧ គ្រឿង ទូរស័ព្ទ ១,០៧៤ គ្រឿង ជញ្ជីង ៤៨គ្រឿង អាវុធខ្លី៦ដើម អាវុធវែង ៥ដើម៕