(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំការកម្ទេចផលិតផលក្លែងក្លាយខុសច្បាប់ជាង៦០តោន នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខ ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បង្រ្កាបរឹបអូសជាបន្តបន្ទាប់កន្លងមក។
តាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននាព្រឹកថ្ងៃទី០១ ខែមេសានេះ បានបញ្ជាក់ថា ការដុតកម្ទេចចោលនៃផលិតផលក្លែងក្លាយនេះ នឹងធ្វើឡើងនៅជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖