(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង ៨យប់ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលចំនួនពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួនពីរ គឺកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី០៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០។

ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ចេញទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសលើកទី៣សម្រាប់ឆ្នាំ២០១៨នេះរួមមាន៖ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណកម្មាធិការកិច្ចការព្រំដែនជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

ទាំងកិច្ចប្រជុំកំពូលមហានុតំបន់មេគង្គ ដែលមានមេដឹកនាំមកពីប្រទេសចំនួន៦ចូលរួម និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ និងស្វែងរកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសជាសមាជិក។

ខាងក្រោមគឺជាអត្ថបទពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលទាំងពីរនៅក្នុងប្រទេសវៀតណាម៖

សម្តេចតេជោ ហ៊ុន សែន បន្តចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១០ ស្តីពីការអភិវឌ្បតំបនត្រីកោណ 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានអនុវត្តទម្រង់សេដ្ឋកិច្ចចំនួន៣ ដែលនាំមកនូវកំណើន និងស្ថិរភាព ដល់បច្ចុប្បន្ន (Video Inside) 

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសំណើ៥ចំណុច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គ 

ទស្សនាវិដេអូនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ វៀតណាម (Video inside) 

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំចំនួន៥ផ្សេងទៀត ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ 

មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅតំបន់ត្រីកោណ 

ប្រមុខដឹកនាំមហាយក្សចិន៖ ថ្នាក់ដឹកនាំចិន សូមគាំទ្រនិងជូនពរសម្តេចតេជោ ហ៊ុន សែន បន្តជាប់ឆ្នោតក្នុងការដឹកនាំជោគវាសនាប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត 

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ប្រទេសវៀតណាមដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០ (Video inside) 

ស្វែងយល់៖ មហាអនុតំបន់ទន្លេមេគង្គ ដែលនឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៦ ក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ចូលរួមផងដែរ