(កោះកុង)៖ នាយឧត្តមសេនីយ៍ អ៑ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខដល់នគរបាល វរៈ៨២៧ និងវរៈ២៦៩ ជាង២០០នាក់ នៅទីបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ក្នុងទឹកដីខេត្តកោះកុង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងផងដែរ។
នាយឧត្តមសេនីយ បានធ្វើកាណែនាំដល់មន្ត្រីនគរបាលវរៈការពារព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ ក្នុងការការពារបូរណភាពដែនដី រក្សាសន្តិសុខជូនប្រជាពលរដ្ឋ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះ។ ជាមួយគ្នានោះ លោកបាននាំយកនូវការសួសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដល់មន្ត្រីនគរបាលវរៈព្រំដែន និងកងកម្លាំងទាំងអស់ផងដែរ។
បន្ទាប់ពីនោះ លោក អ៑ុក គឹមលេខ ក៏បាននាំយកថវិកា និងគ្រោះឧបភោគបរិភោគជាច្រើនទៀត ចែកជូនដល់វរៈព្រំដែនទាំង២ ក្នុងមួយវរៈៗ ទួលបាននូវថវិកាចំនួន៥លានរៀល ក្នុងនោះថវិការបស់លោកស្រីអភិបាលខេត្ត ចំនួន២លានរៀល/វរៈ និងមន្ត្រីនគរបាលម្នាក់ៗទ ទួលបានថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕