(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី នៅវត្តអម្ពវនារាម ទួលស្វាយជ្រុំ (ហៅវត្តចំការអណ្តូង) ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាននាំប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ និយាយរួម និងនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋក្នុងចំការអណ្តូងនេះផ្ទាល់តែម្តង។
លោកអភិបាលខេត្ត បន្ថែមទៀតថា ដោយដឹងថានៅក្នុង វត្តអម្ពវនារាម ទួលស្វាយជ្រុំ (ហៅវត្តចំការអណ្តូង) ភូមិចំការអណ្តូង ឃុំចំការអណ្តូងកំពុងធ្វើបុណ្យផ្កាសាមគ្គីនាពេលនេះផ្ទាល់ លោកបានអញ្ជើញចូលរួមដើម្បីចាប់មគផល និងចូលបុណ្យ ក្នុងនៃឧទិ្ទសកុសលផលបុណ្យ ជូនជីដូនជីតា ដែលបានចែកឋានទៅឋានខាងមុខ និងសូមបួងសួងដល់បងប្អូនជាតិការដែលបានចែកឋាន ឲ្យជួយប្រោះព្រំ ព្រមទាំងប្រសិទ្ធពរជ័យឲ្យជួបតែសេចក្តីសុខ ជាងពិសេសសូមឲ្យប្រទេសជាតិមានសុខសន្ដិភាព ដើម្បីបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនដូចប្រទេសនានានៅក្នុងតំបន់។
លោក គួច ចំរើន បានស្នើប្រជាពលរដ្ឋលោកយាយលោកតាទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការបង្ការ និងពន្លត់អគ្គីភ័យ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទាន ធូប ព្រោះជិតដល់រដូវចូលឆ្នាំថ្មីនាពេលខាមុខនេះ ដែលអាចនឹងបង្កគ្រោះអគ្គីភ័យ ដោយប្រការណាមួយដែលយើងធ្វើការទ្វេប្រហែស។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស បងប្អូននៅក្នុងស្រុកចំការលើត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការគោរពច្បាប់ចរាចរណ៍ ព្រោះនាពេលបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ដោយឡែកខេត្តកំពង់ចាម ក៏ជាចំណុចខ្ពស់នៃគ្រោះចរាចរណ៍ នេះផងដែរ ហេតុនេះសូមបងប្អូនទាំងអស់ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាដើម្បីការពារខ្លួន ពេលបើកបរត្រូវពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ក្នុងពេលបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍បានទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន បានចូលបច័្ចយបុណ្យ២លានរៀល ដោយឡែកលោក ហ៊ុន ម៉ាណិត ចំនួន៤លានរៀល ក្រុមការងារចុះជួយឃុំចំការអណ្តូង ចំនួន៤លាន២៩ម៉ីនរៀល ព្រមទាំងជូនលោកតា លោកយាយ ចំនួន៥០នាក់ ក្នុងមួយនាក់១ម៉ឺនរៀល៕