(ភ្នំពេញ)៖ ជាមោទនភាពមួយសម្រាប់ខេត្តសៀមរាប គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ២០១៨ ក្នុងចំណោមគម្រោងអចលនទ្រព្យផ្សារទំនើប និងមណ្ឌលកំសាន្តនៅកម្ពុជា ពីកម្មវិធី Cambodia Property Award លើកទី៣ ដែលរៀបចំឡើងដោយស្ថាប័នវាយតម្លៃអចលនទ្រព្យអន្តរជាតិ Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ។
កម្មវិធីនេះ បានធ្វើឡើងក្នុងឱកាសរាត្រីសមោសរ រៀបចំដោយ កម្មវិធី Cambodia Property Award ក្នុងខែមីនានេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ព្រះរាជាណាចក្រកម្ពុជា ហើយកម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធី Asia Property Award ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005។ កម្មវិធី Cambodia Property Award ជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យអចលនទ្រព្យដ៏ធំជាងគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានការចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ក្នុងមកពីទីក្រុង ភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ។
ក្នុងឆ្នាំ២០១៨នេះ មានគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន១៩ ដែលត្រូវបានសំរាំង និងជ្រើសរើសឲ្យប្រកួតសំរាប់វគ្គផ្ដាច់ព្រាត់ ដើម្បីទទួលពានរង្វាន់ ចំនួន២៥ ដែលស្ថិតនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗគ្នា ។ នាឱកាសទទួលជយលាភី លោក ឈាង សុភក្តិ អ្នកគ្រប់គ្រងទូទៅ នៃគម្រោង The Heritage Walk បានថ្លែងដោយក្តីរំភើបថា «ខ្ញុំមោទនភាពយ៉ាងខ្លាំង ដែលមានវត្តមាននៅទីនេះ តំណាងឲ្យក្រុមហ៊ុនអភិវឌ្ឍគម្រោង The Heritage Walk ទំាងមូល ទទួលពានរង្វាន់សម្រាប់សមិទ្ធិផល ដែលពួកយើងជាក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុក បានរួមសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក ចំនាយពេលវេលា ការខំប្រឹងប្រែង និងការប្តេជ្ញាចិត្តសម្រិតសម្រាំង ដើម្បីស្ថាបនាមណ្ឌលកំសាន្ត ដែលស្អាតគួរជាទីចាប់អារម្មណ៍ ជាងគេនៅខេត្តសៀមរាប»។
លោកបានលើកឡើង ក្នុងបទសម្ភាសន៍ខ្លី ជាមួយក្រុមការងារ Property Guru ថា សៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដ៏អស្ចារ្យមួយក្នុងប្រទេស កម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនលាននាក់ មកទស្សនាជារៀងរាល់ឆ្នាំ ប៉ុន្តែយើងបានសង្កេតឃើញថា ខេត្តសៀមរាប នៅពុំទាន់មានច្រើននូវទីកន្លែងកំសាន្ត លំហែកាយ និងទទួលទានអាហរ ដែលមានលក្ខណៈស្ដង់ដា និង ផាសុខភាព នៅឡើយ ដូចនេះ ទើបពួកយើងបានសិក្សា និងចាប់ផ្ដើមផ្តួចផ្តើមឡើងនូវគម្រោង The Heritage Walk នេះឡើងដើម្បីបំពេញ នូវតំរូវការដែលមានការកើនឡើងជាលំដាប់។ ដោយស្ថិតនៅលើទីតាំងដ៏មានកិត្យានុភាព រួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ប្រណិត ដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និង រចនាបថបែបខ្មែរសម័យបារាំង គំរោង The Heritage Walk នឹងក្លាយជាសំណង់ដ៏លេចធ្លោមួយ ដែលនឹងជួយកែប្រែសោភណ្ឌភាព និងលើកមុខមាត់សម្រាប់ខេត្តសៀមរាប មួយកំរិតទៀត ។គម្រោង The Heritage Walk ត្រូវបានផ្តួចផ្តើម និង វិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development Co., Ltd រចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន Five Arc សាងសង់ដោយ SOMA Construction និង គ្រប់គ្រងដោយក្រុមហ៊ុន Emerald+ Property Management Service ។
លោក ឈាង សុភក្តិ បន្ដទៀតថា គគ្រោងនេះ នឹងបើកដំណើរការសាកល្បង នៅចុងត្រីមាសទី២ នៃឆ្នាំ២០១៨ ជាមួយនឹងវត្តមានហាងធំៗដូចជា រោងកុន Legend Cinema, Starbucks Coffee, BROWN Coffee & Bakery, Amazon Cafe, The Pizza Company, Bar B Q Plaza, Swensen, Dairy Queen, KOI, Domino Pizza, Tous Les Jour, Lotteria, The Asian Kitchen, The Hashi, Kids Park, ភូមិឆ្ងាញ់, ហាងលក់សៀវភៅ Monument Book, Brand Collection, Miniso, WK Remax, T-Shop, ហាងលក់ផលិតផលរក្សាសម្ភស្ស Yves Rocher, និង គ្លីនិក Dr. Skin ។ល។ មិនតែប៉ុណ្ណោះ មណ្ឌលកំសាន្ត ក៏នឹងមានវត្តមានរបស់ ស្កាយបារ ផ្សារទំនើប ហាងលក់សំភារៈក្មេងលេង និងទីធ្លាលើអាកាសដ៏ធំសម្រាប់ការធ្វើកម្មវិធីផ្សេងៗផងដែរ ។
សំណង់ដ៏ធំ និងទំនើបមួយនេះ មិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារល្បីៗ មិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគោលដៅលំហែកំសាន្តដ៏ថ្មី និង ប្លែកអារម្មណ៍មួយ សម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទដូចជាម្ហូបខ្មែរ ថៃ ចិន ជប៉ុន កូរ៉េ និងអឺរ៉ុប ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការជួលទីតាំង សូមទាក់ទងទៅកាន់លោក គឺម សុវណ្ណស៊ីដេត តាមរយៈលេខទូរស័ព្ទ៖ 078 888 447 ឬអ៊ីម៉េលមកកាន់ [email protected] ។ The Heritage Walk មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចំងាយប្រមាណ១០០ម៉ែត្រ ពីបូជនីយដ្ឋានព្រះអង្គចេក ព្រះអង្គចម ៕