(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក វង់ វុធ, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង និងលោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ បកអាក្រាតថា អាមេរិកដាក់គំនាបមិនឱ្យអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់អាមេរិក
២៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ប្រទេសវៀតណាមដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០
៣៖ ទីបំផុតជនពាក់ព័ន្ធនឹងករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ ត្រូវបានសារភាពប្រាប់សមត្ថកិច្ចហើយថាជាអំពើឃាតកម្ម
៤៖ ករណីតំណាងរាស្រ្ត ហុង លីម មិនត្រឹមតែឲ្យម្រាមដៃកណ្តាល ក្នុងពេលប្រជុំសភាប៉ុណ្ណោះទេ ថែមទាំងទៅជះកំហឹងទាំងកម្រោលដាក់ស្ត្រីតំណាងរាស្ត្រម្នាក់ នៅក្នុងជណ្តើរយន្តថែមទៀត!
៥៖ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលបង្កើនតម្លៃសេវាផ្សេងៗ ពីពលរដ្ឋទៅខ្ចីប្រាក់
៦៖ ឯកអគ្គរដ្ឋទូតចិន៖ ចិនជាដៃគូពាណិជ្ជកម្មធំទី១របស់កម្ពុជា ហើយក៏ជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេបង្អស់
៧៖ តារាកំប្លែងជើងចាស់ នាយវីតាមីនសេ ទទួលមរណភាព នៅម៉ោងជាង១២យប់នេះ
៨៖ គ.ជ.ប៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ
៩៖ ក្រសួងកសិកម្ម ជូនដំណឹងពីលក្ខខណ្ឌតម្រូវ នៃការធ្វើពាណិជ្ជកម្មនាំចេញគោ-ក្របីរស់
១០៖ ប្រមុខការពារជាតិកម្ពុជា អះអាងថា កម្ពុជាទទួលជោគជ័យផ្នែកបោសសម្អាតមីន នៅក្នុងប្រទេស និងបញ្ជូនកងកម្លាំង ទៅបោសសម្អាតមីន នៅបណ្តាប្រទេសដទៃ ដែលរងគ្រោះដោយសារមីន
១១៖ អ្នកវិភាគ៖ អាកប្បកិរិយាយូកូងបាតផ្សាររបស់ ហុង លីម កំពុងធ្វើឱ្យខ្មែរបាក់មុខ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ អគ្គលេខាធិការ UN សង្កត់ធ្ងន់៖ «ប្រទេសចិន ពិតជាភាគីដ៏សំខាន់បំផុត ក្នុងការដោះស្រាយ បញ្ហានៅឧបទ្វីបកូរ៉េ»
២៖ ស្ថាបនិក Facebook «ទាត់ចោលព័ត៌មានបែកធ្លាយ ដ៏រសើបមួយ» ដែលអះអាងថា បណ្តាញសង្គមនេះ ចង់បានអ្នកប្រើប្រាស់ច្រើនឡើងៗ ដោយលែងគិតពីផលអវិជ្ជមាន!
៣៖ សហរដ្ឋអាមេរិក៖ «ទំនាក់ទំនងរុស្ស៊ី-អាមេរិកនឹងត្រូវបំផ្លាញ ដោយសារការបណ្តេញមន្ត្រីទូតអាមេរិក ៦០នាក់ និងបិទស្ថានកុងស៊ុល ដោយទីក្រុងម៉ូស្គូ»
៤៖ សូម្បីតំណាងពាណិជ្ជកម្មរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក ក៏ត្រូវរដ្ឋបាលលោក ដូណាល់ ត្រាំ បណ្តេញចេញដែរ!
៥៖ ទីបំផុតអតីតតារាម៉ូដែល អ្នកនាង Hope Hicks ដើរចេញពីសេតវិមាន លោក ដូណាល់ ត្រាំ ដោយលះបង់ចោលតំណែង ជានាយកទំនាក់ទំនង!
៦៖ លោក U Win Myint «ស្បថឡើងកាន់តំណែងថ្មី ជាប្រធានាធិបតីមីយ៉ាន់ម៉ា» និងលើកទិសដៅដឹកនាំ ០៣ ចំណុចធំៗ! ៕