(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៦០ គ្រឿងរកឃើញល្មើសច្បាប់៣២២គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ២១២គ្រឿង និងផាកពិន័យ១១០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៤២៥គ្រឿង អប់រំ១២២គ្រឿង និងផាកពិន័យចំនួន៥០គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៤៦គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២៣,៣២៤គ្រឿង រកឃើញយានយន្តល្មើស ១៤,២៤៧(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៨,៥៥៨គ្រឿង និងផាកពិន័យ៥,៦៩៧គ្រឿង (ម៉ូតូ៩៦ភាគរយ)៕