Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងដកហូតបានវត្ថុមួយចំនួន

30-03-2018 17:48

(បាត់ដំបង)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីនាំគ្នាពពាក់ពពួនប្រើប្រាស់ និងចែកចាយគ្រឿងញៀន ខុសច្បាប់ ដោយដកហូតបានសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីគ្រឿងញៀន មួយករណី កាលពីវេលាម៉ោង១០៖១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា ជនសង្ស័យទាំង៣នាក់រួមមានទី១៖ ឈ្មោះ តាំង សុខជា (ប) អាយុ៣៤ឆ្នាំ ទីលំនៅភូមិអញ្ចាញ
សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី២៖ ឈ្មោះ ស្រី លាងផេង អាយុ៣៤ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង និងទី៣៖ ឈ្មោះ សេង ភារ៉ា អាយុ២៨ឆ្នាំ មុខរបរពេទ្យធ្មេញ ទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាទឹកកក២កញ្ចប់ ២,៥៣ក្រាម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង និងរថយន្ត ០១ គ្រឿងម៉ាកកូរ៉ូឡា

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបន្តនីតិវិធី ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕