(ភ្នំពេញ)៖ បន្ទាប់ពីចេញលក់ និងចែកចាយនៅទូទាំងប្រទេស អស់រយៈពេលជាង១០ថ្ងៃនេះមក សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ដែលជាស្នាដៃថ្មីរបស់ អង្គភាពព័ត៌មាន Fresh News នៅតែបន្តលក់ចែកចាយជារៀងរាល់ថ្ងៃ ខណៈការគាំទ្រពីសំណាក់មិត្តអ្នកអាននៅតែមានជាហូរហែរផងដែរ តួយ៉ាងត្រឹមតែប៉ុន្មានថ្ងៃសោះ សៀវភៅពណ៌ខៀវកម្រាស់ជិត៧០០ទំព័រនេះ ត្រូវបានលក់ និងចែកចាយអស់រាប់ពាន់ក្បាល។

ដោយមើលឃើញពីបរិមាណដ៏ច្រើនរបស់អតិថិជន និងបណ្ដាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ-ឯកជននានា ដែលបានទំនាក់ទំនងទិញ និងយកទៅចែកបន្តដល់ មន្ត្រី-បុគ្គលិករបស់ខ្លួនផងនោះ អង្គភាពព័ត៌មាន Fresh News យើងខ្ញុំ បានត្រៀមទុកសៀវភៅនេះជាច្រើនក្បាលទៀត សម្រាប់បន្តចែកចាយជូនអតិថិជន និងបណ្ដាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ-ឯកជននានា មិនឲ្យមានការខ្វះខាតឡើយ។

សូមជម្រាបជាថ្មីថា សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» បានផ្សារភ្ជាប់ផងដែរទៅនឹងគុណភាពនៃការវិភាគ ដែលមានលក្ខណច្បាស់លាស់ ប្រាកដនិយម និងការព្យាករណ៍នៃការវិវត្តស្ថានការណ៍នយោបាយ ប្រកបដោយទស្សនវិស័យឈរលើយុទ្ធសាស្ត្រ ដែលអាចអនុវត្តនៅក្នុងឆាកនយោបាយកម្ពុជា។

រាល់ការជាវសៀវភៅដ៏មានសារសំខាន់មួយនេះ លោកអ្នកអាចទំនាក់ទំនងមកភ្នាក់ងារចែកចាយរបស់អង្គភាពយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ៖ 069 500 366, 077 78 71 73។

អង្គភាពព័ត៌មាន Fresh News យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះអតិថិជន មិត្តអ្នកអាន និងបណ្ដាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ-ឯកជនទាំងឡាយ ដែលបានជួយជាវ និងចូលរួមចែកចាយបន្តនូវសៀវភៅវិភាគនយោបាយថ្មីៗក្ដៅៗមួយនេះ ហើយក៏សូមអំពាវនាវដល់អតិថិជនមេត្តាបន្តគាំទ្រ ចំពោះស្នាដៃថ្មីនេះផងដែរ។ ប្រញាប់ឡើង! មួយក្បាលតម្លៃត្រឹមតែ ២ដុល្លារ ឬ ៨,០០០រៀល ប៉ុណ្ណោះ៕