(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវប្រជាកសិករត្រូវផលិតបន្លែ ផ្លែឈើណាដែលជាការឆ្លើយតបនិងតម្រូវការទីផ្សារ មិនត្រូវផលិតបន្លែផ្លែឈើណា ដែលទទួលបានតែបរិមាណ និងគ្មានទីផ្សារនោះទេ។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកពិពណ៍ពាណិជ្ជកម្ម កសិម្មរបស់គម្រោងឈេន២ ដែលជាគម្រោងសាកវប្បកម្ម ដើម្បីអភិវឌ្ឍន៍ទីផ្សាដំណាំបន្លែ ផ្លែឈើនៅកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅក្នុងពហុកីឡាដ្ឋានខេត្ត ក្នុងក្រុងព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំនូវការដាក់តាំងពីពណ៍ពាណិជកម្ម កសិកម្មដែលបានមកពីការជួយជ្រោមជ្រែង តាមរយៈគម្រោងឈេន និងទីភ្នាក់ងារស្វីស ហើយបានអុនវត្តគម្រោងនេះជាច្រើនខែរួចមកហើយ សម្រាប់ដំណាក់កាលនីមួយៗ ដូច្នេះការដាក់តាំងបង្ហាញនូវ ផលិតផលកសិកម្មនេះ គឺមិនសំដៅលើប្រាក់ចំណូលទេ បានន័យថា យើងដាក់តាំងបង្ហាញនូវអ្វីជាសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រជាកសិករ ដែលមានអង្គការសង្គមស៊ីវិលបានចូលរួមគាំទ្រ ដែលកសិករបានផលិតបាននូវផលិតផលដាក់តាំងបង្ហាញថ្ងៃនេះ។
លោកបន្តថា អ្វីដែលកម្ពុជាចង់បានបំផុត គឺជាការផ្លាស់ប្តូរបទពិសោធន៍រវាងកសិករមួយ និងក្រុមកសិករមួយ ឬពីសហគមផលិតបន្លែមួយ ទៅសហគមផលិតបន្លែមួយទៀត ហើយការដកបទពិសោធនេះ គឺជាការរៀនសូត្រពីគ្នា ការដែលប្រជាកសិករគ្មានការដកបទពិសោធន៍គ្នាទេ ការអភិវឌ្ឍន៍នៅក្នុងវិស័យមួយ គឺមិនមានការរីកចម្រើនបានន័យថា គ្មានការប្រគួតប្រជែង។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា «ចំពោះវិស័យកសិកម្មនេះផងដែរ អ្វីជាការចាប់អារមារម្មណ៍ ចំពោះបរិបទនៃនយោបាយពេលបច្ចុប្បន្ន ក៏ដូចជាតម្រូវការទីផ្សាររបស់ប្រជាពលរដ្ឋ នៅក្នុងស្រុក ក៏ដូចជានៅក្រៅស្រុក គឺផ្តោតសំខាន់ទៅលើបន្លែផ្លែឈើទាំងឡាយណា ដែលមានលក្ខណៈធម្មជាតិ ដែលមិនប្រើប្រាស់សារធាតុគីមី។ ដូចនេះតម្រូវការទីផ្សារបច្ចុប្បន្ន គឺទាមទាផ្តល់នូវសុខភាពសម្រាប់អ្នកប្រើប្រាស់ អ្នកផលិតត្រូវគិតពីចំណុចនេះមុនគេ ទើបធ្វើឲ្យបន្លែ ក៏ដូចជាកសិផលដែលបានដាំដុះហើយងាយរកទីផ្សារ ហើយទទួលបានកម្រៃខ្ពស់ ជៀសវាងផលិត ដាំដុះបាននូវកសិផលផ្សេងៗ ដែលទទួលបានតែបរិមាណ ប៉ុន្តែគុណភាពគ្មាន ហើយដែលទាំងអស់គ្នាបែរជាស្រែកថាអត់មានទីផ្សារ»។
លោកបញ្ជាក់ទៀតថា «ចឹងរាល់ការផលិត គឺទាមទាតម្រូវមើលលើតម្រូវការទីផ្សារជាពិសេស គឺអតិថិជនរបស់យើងនេះហើយ តើគាត់ចង់បានអីបន្លែផ្លែឈើ បែបធម្មជាតិ ចឹងទេយើងត្រូវរៀបចំជាយន្តការមួយបង្កើតជាផែនការរួម ក្នុងការផលិតដែលជាគោលដៅមួយដែលយើងចង់បានគឺបន្លែ និងផ្លែឈើដែលគ្មានសារធាតុគីមី ដែលអាចនាំចូលទីផ្សារដែលមានលក្ខណៈប្រគួតប្រជែងបាន»។
ដោយឡែក លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ការបើកតាំងពិពណ៌នៅពេលនេះ គឺមានការចូលរួមពីវិស័យសាធារណៈ វិសយ័ឯកជន មានក្រុមហ៊ុន មានអ្នកលក់សម្ភារកសិកម្មក្នុងស្រុក និងអាជីវករទិញបន្លែ ដោយបានចាប់ដៃគូរជាមួយគម្រោងឈេន។
លោកបន្តទៀតថា ដៃគូរគម្រោងឈេនទាំងអស់ បានសហការគ្នា គាំទ្របច្ចេកទេសផលិតកម្មដំណាំបន្លែតភ្ជាប់ទីផ្សារ និងលើកកម្ពស់អាហារូបត្ថម្ភ ដល់ក្រុមកសិករក្នុងខេត្តព្រះវិហារ ក្នុងដំណាក់កាល គម្រោងឈេនដំណាក់កាលទី២ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៧ បានចំនួន៦៨ក្រុមកសិករ។ ដោយឡែកទិសដៅ៣ឆ្នាំបន្ត គិតពីខែធ្នូ ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ គម្រោងឈេន នឹងបណ្តុះបណ្តាលដល់ក្រុមកសិករដាំហូប ដាំពាក់កណ្តាលអាជីពនុងដៃ អាជីពចំនួន៥២ក្រុមបន្ថែមទៀត ដោយគ្រនដណ្តប់ទៅលើស្រុក និងក្រុងទាំង៨ របស់ខេត្តព្រះវិហារ៕