(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោត សកលអណត្តិទី៦ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុខសនិ្តភាពសុវត្ថិភាព ស្ថិភាពនយោបាយ និងនិរន្តភាព នៃការអភិវឌ្ឍប្រទេស។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះក្នុង ពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តតុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សាសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ចំនួន៦១៤នាក់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អណត្តិទី៦ និងអណត្តិជាបន្តបន្ទាប់ទៀត ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ គ្មានសង្គា្រម បន្តការរស់នៅ ដោយសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ សង្គមជាតិ និងបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យឆាប់បានរីកចំរើនុំ។ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិ អស់រយៈពេលជាង ៤០ឆ្នាំកន្លងមក មានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋយ៉ាងច្រើន លើសលុបមានវ័យចំណាស់ខាងនយោបាយ អាយុកាលយូរអង្វែងជាងរបបដឹកនាំមុនៗ ចាត់ទុក ជាប្រវត្តិសាស្រ្តជាតិ និងពិភពលោក»។
នាយឧត្តមសេនីយ៍បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា ដឹកនាំបានរយៈពេលយូរអង្វែង ដោយមានការគាំទ្រយ៉ាងពេញទំហឹង និងកក់ក្ដៅពីប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើន លើសលុបសម្ដេចតេជោ ហ៊ុន សែន មានឆន្ទះពិតប្រាកដបំរើជាតិ សាសនា ព្រះមហាក្សត្រ បំរើប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេ ឈានទៅរកត្រើយសុខសន្តិភាពស្ថិតស្ថិរនយោបាយ និងការអភិវឌ្ឍលើ គ្រប់វិស័យដូចបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ បានរំលឹកថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវរបត់សង្គមជួបនូវ ឧបស្គលំបាកជាច្រើន ដោយសារសង្គ្រាមផ្ទៃក្នុង រាំរ៉ៃនិងការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង បានធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងគ្រោះមហន្តរាយខ្ទេចខ្ទីរទាំងស្រុង ស្ទើរតែបាត់ផែនទីប្រទេសកម្ពុជានៅក្នុងផែនទីពិភពលោកទៅហើយ។ ដោយសារគុណ ថ្ងៃ៧មករា និង នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហម រលំរលាយនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ទឹកដីគ្មានតំបន់អប្បគមន៍ មានតែកងយោធពលខេមរភូមិន្ទ តែមួយជ្រកក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ ពេញផ្ទៃប្រទេស។ រាជរដ្ឋាភិបាលបានដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តបាន៥ អណត្តិមកហើយ ដោយប្រព្រឹត្តិទៅត្រឹមត្រូវតាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស តម្លាភាពនិងយុត្តិធម៌។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិការក្រណាត់សជូនយាយជីតាជី ប្រជាពលរដ្ឋ ក្រុមយុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សាលាក្រុងក្រុមប្រឹក្សាសង្កាត់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ ព្រមទាំងផ្ដល់កុំព្យូទ័រ១គ្រឿង ព្រីនធរ័១គ្រឿង ដល់ គណបក្សប្រជាជនកម្ពុជាក្រុងដូនកែវ និងផ្ដល់កុំព្យូទ័រ១គ្រឿងព្រីនធរ័១គ្រឿងៗ ដល់៣សង្កាត់ទៀតផ្ដល់ថវិកា១ពាន់ដុល្លារ ស្ដារប្រឡាយផ្ដល់រទេះរុញជនចាស់ជរា១គ្រឿង ព្រមទាំងប្រគេនបច្ច័យវត្តតុំ៥០លានរៀល ឧបត្ថម្ភទិសឥន្ទកិលថវិកា២លានរៀល ៨ទិសទៀត ក្នុង១ទិសថវិការ១លានរៀល៕