(បាត់ដំបង)៖ រថយន្តដឹកកម្មករបេះផ្លែមៀនប៉ៃលិន១គ្រឿង បានដាច់ចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យមនុស្សចាស់ ក្មេង ប្រុសស្រីរងរបួសធ្ងន់ និងស្រាលជាង៤០នាក់។

ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារអង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ កំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕