Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ

30-03-2018 09:43

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គ.ជ.ប បានបញ្ជាក់ថា សេចក្ដីជូនដំណឹងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖