(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដោយផ្ទេរភារកិច្ចលោក លី សាវេត ពីអភិបាលរង ខេត្តកំពត ទៅជាអភិបាលរង ខេត្តតាកែវ ខណៈលោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តតាកែវ នាពេលប៉ុន្មានថ្ងៃមុននេះ ជំនួសលោក ឡាយ វណ្ណៈ។
អនុក្រឹត្យបានបញ្ជាក់ថា សម្រេចផ្ទេរភារកិច្ចលោក លី សាវេត ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពត ឲ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ៕