(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង,លោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ វាយប្រហារលើអតីតមេដឹកនាំបក្សប្រឆាំងដែលយក «យួន» ធ្វើប្រធានបទនយោបាយ បោកលុយបងប្អូនខ្មែរនៅក្រៅប្រទេស
២៖ មេទ័ពចិនប្រកាសថា ប្រទេសកម្ពុជា-ចិន មានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ក្នុងការទប់ស្កាត់ភេរវកម្ម
៣៖ អ្នកនាំពាក្យ គ.ជ.ប អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅកម្ពុជា គ្មានការប្រែប្រួលទេ ទោះមានការអំពានាវឱ្យពន្យារពេលក៏ដោយ
៤៖ នាយឧត្តមសេនីយ៍ នេត សាវឿន៖ ស្នងការរង (បងប្រុសលោក ឡាយ វណ្ណៈ) និងនគរបាលសរុប៨នាក់ ត្រូវបានហៅមកសួរនាំឡើងវិញ ពាក់ព័ន្ធស្ដ្រីម្នាក់ចងកសម្លាប់ខ្លួន នៅក្រុងដូនកែវ
៥៖ មេទ័ពចិនប្រកាសថា មហាមិត្តភាពកម្ពុជា-ចិន បានកសាងឡើងយ៉ាងផ្ចិតផ្ចង់ពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ពេលបច្ចុប្បន្ន
៦៖ អគ្គរដ្ឋទូតចិន អះអាងថា ចិននៅតែបន្តគាំទ្រពេញទំហឹងចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យរបស់ខ្លួន
៧៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ គុណសម្បត្តិនៃសមយុទ្ធនាគមាសឆ្នាំ២០១៨ គឺដើម្បីឲ្យកងទ័ពកម្ពុជា មានសមត្ថភាពកាន់តែខ្ពស់ក្នុងការការពារជាតិ
៨៖ ស្វែងយល់៖ មហាអនុតំបន់ទន្លេមេគង្គ ដែលនឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៦ ក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ចូលរួមផងដែរ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន «ព្រមជួបគ្នានៅថ្ងៃទី២៧ ខែមេសា» ប៉ុន្តែកិច្ចសន្ទនាមុនជំនួបនេះ នឹងត្រូវធ្វើឡើងបន្ថែមទៀត!
២៖ អគ្គលេខាធិការ UN «សម្តែងការស្វាគមន៍ និងគាំទ្រជំនួបរវាង លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង» នាទីក្រុងប៉េកាំង!
៣៖ ដូណាល់ ត្រាំ ព្រលយមួយឃ្លា៖ «វាជាឱកាសល្អសម្រាប់ លោក គីម ជុងអ៊ុន ធ្វើរឿងត្រឹមត្រូវ ដើម្បីប្រជាជនកូរ៉េខាងជើង និងមនុស្សជាតិ»
៤៖ មហាអំណាចចិន៖ មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរ
៥៖ ម៉ូស្គូ៖ ប្រទេស១៦០ ចង់ឱ្យអង់គ្លេសបង្ហាញភស្ដុតាងថា រុស្ស៊ីជាអ្នកបំពុលអតីតចារកិច្ចរបស់ខ្លួន
៦៖ ជប៉ុនកំពុងពិចារណា «ចង់បើកកិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើងដែរ» ខណៈភាពវិជ្ជមានកំពុងលេចចេញជាបណ្តើរៗ
៧៖ រដ្ឋាភិបាលអេក្វាឌ័រ «បញ្ជាឲ្យបិទប្រព័ន្ធអ៊ីនធើណែត មិនឲ្យមេ Wikileaks ប្រើប្រាស់» នៅក្នុងស្ថានទូតប្រចាំទីក្រុងឡុងដ៍!
៨៖ នាយករដ្ឋមន្ត្រីអង់គ្លេស៖ «ទីក្រុងឡុងដ៍នឹងប្រើគ្រប់មធ្យោបាយ ទប់ទល់រុស្ស៊ី រួមទាំងការប្រើកម្លាំងយោធា»
៩៖ ប្រធានាធិបតីបារាំង «នឹងទៅបំពេញទស្សនកិច្ចរុស្ស៊ី តាមការគ្រោងទុកដដែល» ទោះបីសង្គ្រាមការទូតកំពុងក្តៅគគុក! ៕