(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៨៣គ្រឿងរកឃើញល្មើសច្បាប់៤០៧គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ២៣២គ្រឿង និងផាកពិន័យ១៧៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៨៩៥គ្រឿង អប់រំ១៣១គ្រឿង និងផាកពិន័យចំនួន២៤៣គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥១៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២០,០៦៤គ្រឿង រកឃើញយានយន្តល្មើស ១៣,៩២៥(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៨,៣៣៨គ្រឿង និងផាកពិន័យ៥,៥៨៧គ្រឿង (ម៉ូតូ៩៦ភាគរយ)៕