(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រ៊ីអឹម (3M) ដែលជាក្រុមហ៊ុនបង្កើតឡើងនៅសហរដ្ឋអាមរិក និងជាក្រុមហ៊ុនឈានមុខគេដែលតែងតែនាំមកនូវបច្ចេកវិជ្ជាថ្មីៗ បានឧបត្ថម្ភប្រអប់សង្គ្រោះបឋមចំនួន ១៥ប្រអប់ធំ និងសម្ភារៈជាច្រើន ដល់សាលាបឋមសិក្សាចតុមុខ។
លោកស្រី Suratchanee Chusanga អ្នកគ្រប់គ្រងក្រុមហ៊ុនស្រ៊ីអឹម នៅប្រទេសថៃ (3M Thailand LTD) បានថ្លែងថា ប្រអប់សង្គ្រោះបឋមមានពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយសង្រ្គោះនៅពេល មានបញ្ហាណាមួយកើតឡើងដោយយថាហេតុ ហេតុដូចនេះក្រុមហ៊ុនមានបំណងជំរុញឲ្យគ្រប់ផ្ទះ សាលារៀន ឬស្ថាប័ននានា គួរតែមានប្រអប់សង្គ្រោះបឋម ហើយត្រូវជ្រើសរើសផលិតផល ដែលមានគុណភាព និងសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ។
លោកស្រីបន្តថា គោលបំណងនៃការឧបត្ថម្ភប្រអប់សង្គ្រោះបឋមនាថ្ងៃនេះ គឺជាការថ្លែងអំណរគុណពី ក្រុមហ៊ុនស្រ៊ីអឹម ជូនដល់ប្រជាជនកម្ពុជា ដែលតែងតែផ្តល់ទំនុកចិត្តលើគ្រប់ផលិតផលរបស់ស្រ៊ីអឹម និងក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិជ្ជាជាង ៦ម៉ឺនប្រភេទ ហើយបាន ចែកចាយជាង ២០០ប្រទេសលើពិភពលោក។
សូមជម្រាបជូនថា ក្រុមហ៊ុនស្រ៊ីអឹម បានរៀបចំព្រឹត្តិការណ៍ ឧបត្ថម្ភសម្ភារៈសង្រ្គោះបឋម ដល់សាលាឋមសិក្សាចំនួន២០ ដើម្បីជួយសង្គ្រោះបឋមដល់សិក្សានុសិស្ស ដែលសម្ភារៈទាំងនោះរួមមាន ប្រអប់សង្គ្រោះបឋម បង់បិទដំបៅ Neoplast (នីអូផ្លាស់) កៅអៀក Mentopas (មេនតូប៉ាស) និងជែលបិទបញ្ចុះបញ្ចុះកំដៅ Neoplast Kool Patch (នីអូផ្លាស់ឃូលផាច់) ផងដែរ។
គ្រប់ផលិតផលរបស់ស្រ៊ីអឹម ត្រូវបានទទួលស្គាល់ ជាផលិតផលដែលមានគុណភាពខ្ពស់ និងបានសាងទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ក្នុងនោះប្រជាជនកម្ពុជា ក៏ជាអ្នកគាំទ្រ និងទទួលស្គាល់គុណភាពរបស់ស្រ៊ីអឹមទៀតផង៕