(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតសេដ្ឋី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានចុះចែកអំណោយដល់សិស្សានុសិស្ស​​ នៅសាលាបឋមសិក្សាណុរិកុ ដែលស្ថិតនៅក្នុង ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​​ ព្រមទាំងបុគ្គលិកក្រុមហ៊ុនឆ្នោតសេដ្ឋីផងដែរ ។

លោក Sio Man Lok ជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនឆ្នោតសេដ្ឋី បានឲ្យដឹងថា នេះជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ជួយដល់សង្គមខ្មែរ ពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ដែលក្នុងនោះសិស្សម្នាក់ៗទទួលបានសម្ភារះសិក្សាមួយចំនួន​ រួមមានដូចជា កាបូប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលប់ បន្ទាត់ជាដើម​​ ព្រមទាំងថវិការមួយចំនួនដល់សាលាផងដែរ ។

គួររម្លឹកផងដែរថា ក្រុមហ៊ុនឆ្នោតសេដ្ឋី ជាក្រុមហ៊ុនឆ្នោតថ្មីមួយ ដែលទើបតែសម្ពោធបើកលក់ជាផ្លូវការថ្មីៗនេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានសិទ្ធស្របច្បាប់ ពីក្រសួងពាក់ព័ន្ធ ៕