(ភ្នំពេញ)៖ ដាច់ភ្លើងនៅផ្លូវចំការដូង ភូមិល្វា ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងផ្លូវលេខ៣៧១ ផ្លូវទំនប់អូស្ត្រាលី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដោយសារក្រុមហ៊ុនសាងសង់ផ្ទះ យកត្រសេះជីកប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រោយមានករណីនេះកើតឡើង ភ្លាមៗក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៥៖០០នាទីល្ងាច ថ្ងៃដដែល។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕