Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា៖ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ប៉ុណ្ណោះ ដែលត្រូវអនុញ្ញាតឲ្យទទួលបា្រក់បញ្ញើពីសាធារណជន, សូមសាធារណជន​មានការប្រុងប្រយ័ត្ន

29-03-2018 17:24

(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កុំឲ្យចាញ់ការបោកប្រាស់នានា ធនាគារជាតិនៃកម្ពុជា​ បានចេញប្រកាសព័ត៌មានដ៏ជាក់​លាក់មួយថា គិតមកត្រឹមខែមីនា ឆ្នាំ២១៨នេះ ក្រៅពីគ្រឹះស្ថានធនាគារពាណិជ្ជ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧តែប៉ុណ្ណោះ ដែលត្រូវបាន​អនុញ្ញាតឲ្យទទួលបា្រក់បញ្ញើពីសាធារណជន។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំង៧ ដែលត្រូវអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើនោះរួមមាន៖

១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC)។

២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី (VISIONFUND (CAMBODIA) LTD)

៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HATTHA KAKSEKAR LIMITED)

៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC)

៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី (KREDIT PLC)

៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ខូអិលធីឌី (AMRET Co.,Ltd)

៧៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (CAMBODIA) PLC)

សេចក្ដីប្រកាសធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ខាងលើនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះ​ស្ថានឥណទានជនបទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យទទួលបានប្រាក់បញ្ញើ
ពីសាធារណជនឡើយ ទោះជាក្រោមរូបភាពណាក៏ដោយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖