(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់យកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាឱសានវាទ ក្នុងការពន្យារសុពភាពបណ្ណ/សៀវភៅការងារជនបរទេស។ ដូច្នេះដើម្បីបញ្ជៀសការផាកពិន័យ តាមអត្រាប្រាក់ឈ្នូល យោងប្រចាំថ្ងៃ៤០,០០០រៀល សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេស ដែលប្រកបមុខរបរណាមួយ នៅក្នុងកម្ពុជាប្រញាប់មកស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារ ឲ្យបានទាន់ពេលវេលា។ នេះតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
ក្រសួងការងារ បានបញ្ជាក់ថា «ចំពោះការខកខាត មិនបានពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេស មុនកាលកំណត់ ក្រសួងនឹងចាត់វិធានការ ផាកពិន័យតាមទោសប្បញ្ញត្ដិ ក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ និងបទប្បញ្ញត្ដិជាធរមាន»។
ខ្លឹមសារលម្អិត សូមអាននៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ខាងក្រោមនេះ៖