សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក លី សាវេត ពីអភិបាលរងខេត្តកំពត ទៅជាអភិបាលរងខេត្តតាកែវវិញ
29-03-2018 17:16
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក លី សាវេត ពីអភិបាលរងខេត្តកំពត ឲ្យទៅកាន់តំណែងជាអភិបាលរង ខេត្តតាកែវវិញ។
អនុក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានសម្រេចថា «ផ្ទេរភារកិច្ចលោក លី សាវេត ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពត ឲ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ»។
សូមជម្រាបថា លោក លី សាវេត ជាអតីតអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយគិតមកត្រឹមថ្ងៃនេះ មានរយៈពេល៣ឆ្នាំគត់ ដែលបានកាន់តំណែងមួយនេះ៕